ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ នៅ​ភ្នំពេញ អាច​បើក​ឡើងវិញ​ក្រោមរូបភាព​ជា​ភោជនីយដ្ឋាន​

ថ្ងៃពុធ 8 កក្កដា 2020, 9:15

​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២០ បានចេញ​សេចក្តីជូនដំណឹង​អនុញ្ញាត​ឲ្យ​ក្លឹប​កម្សាន្ត និង KTV ក្នុង​មូលដ្ឋាន​រាជធានី បើក​ដំណើរ​ឡើងវិញ ប៉ុន្តែ​ស្ថិតក្នុង​រូប​ភាពជា​ភោជនីយដ្ឋាន​។​

 

​សេចក្តីជូនដំណឹង បាន​បញ្ជាក់ថា ដើម្បី​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច និង​ផ្តល់​ការងារ​ឡើងវិញ រដ្ឋបាល​រាជធានី​ភ្នំពេញ​អនុញ្ញាតអោយ​ម្ចាស់​អាជីវកម្ម ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ បើក​ដំណើរការ​ដោយ​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​ត្រូវ​ស្នើសុំ​លិខិតអនុញ្ញាត​អាជីវកម្ម​តាម​យន្តការ​ច្រកចេញចូល​តែមួយ រាជធានី​ភ្នំពេញ និង​គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​វិធាន​សុវត្ថិភាព​របស់​ក្រសួងទេសចរណ៍​៕​

ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ នៅ​ភ្នំពេញ អាច​បើក​ឡើងវិញ​ក្រោមរូបភាព​ជា​ភោជនីយដ្ឋាន​
ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ នៅ​ភ្នំពេញ អាច​បើក​ឡើងវិញ​ក្រោមរូបភាព​ជា​ភោជនីយដ្ឋាន​

PLB Banner on article detail

អត្ថបទពេញនិយម