ឆមាស​ទី​១ ឆ្នាំនេះ ​វិស័យ​សំណង់​នៅ​កម្ពុជា កើនឡើង១៣ភាគរយ​

ថ្ងៃអង្គារ 7 កក្កដា 2020, 9:50

​ការវិនិយោគ​វិស័យ​សំណង់ ឆមាស​ទី​១ ឆ្នាំ​២០២០ (​រយៈពេល​៦​ខែ​) មាន​ទំហំ​ទឹកប្រាក់​ជិត​៤​ពាន់​លាន​ដុល្លារ​អាមេរិក កើន​ជាង​១៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០១៩​។ ក្នុងនោះ ចំនួន​គម្រោង​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​សាងសង់ សរុប​មាន​ចំនួន​ជាង​២,៥០០​គម្រោង​។ នេះ​តាម​របាយការណ៍​ប្រចាំឆមាស​ទី​១ នៃ​ឆ្នាំ​២០២០ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

 

​របាយការណ៍ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា រយៈពេល​៦​ខែ​មកនេះ សំណង់​នៅ​ទូទាំងប្រទេស ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​សាងសង់​មាន​ចំនួន ២,៥២២ គម្រោង មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​ចំនួន ជាង​៨.៦​លាន​ម៉ែត្រការ៉េ ដែលមាន​តម្លៃ​ប៉ាន់ស្មាន ទុនវិនិយោគ​ប្រមាណ​ជាង​៣.៨​ពាន់​លាន​ដុល្លារ​អាមេរិក​។ បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៩ មាន​ចំនួន ២,០៤៧ គម្រោង មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប ជាង​៣៧​លាន​ម៉ែត្រការ៉េ ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ជិត ៣.៤​ពាន់​លាន​ដុល្លារ​អាមេរិក ពោលគឺ​កើនឡើង​១៣.២៦%​។​

 

​របាយការណ៍​បានបញ្ជាក់​ទៀតថា ចំពោះ​សំណង់​លំនៅដ្ឋាន​សរុប​មាន​ចំនួន ២,០៩៧ គម្រោង មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប ចំនួន​ជាង ៤.៥​លាន​ម៉ែត្រការ៉េ មាន​ទុនវិនិយោគ​សរុប​ប្រមាណ​ជិត​១.៨​ពាន់​លាន​ដុល្លារ​អាមេរិក​៕

ឆមាស​ទី​១ ឆ្នាំនេះ ​វិស័យ​សំណង់​នៅ​កម្ពុជា កើនឡើង១៣ភាគរយ​
ឆមាស​ទី​១ ឆ្នាំនេះ ​វិស័យ​សំណង់​នៅ​កម្ពុជា កើនឡើង១៣ភាគរយ​

PLB Banner on article detail