សារពត៌មាន ស៊ីនហួរ បានចុះផ្សាយថា គិតត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នេះ ករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ៦៩៧,៤១៣ករណី និងមានមនុស្សស្លាប់ ចំនួន ១៩,៦៩៣នាក់។
ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃចន្ទនេះ បានប្រកាសថា គិតក្នុងរយៈពេល២៤ម៉ោង ប្រទេសខ្លួនបានរកឃើញអ្នកឆ្លង COVID-19 ចំនួន ២៤,២៤៨ករណីថ្មីៗ បន្ថែម និងអ្នកស្លាប់ ៤២៥នាក់ទៀត៕