បាក់​អណ្តូងរ៉ែ​នៅប្រទេស​មី​យ៉ាន់​ម៉ា ស្លាប់​មនុស្ស​ជាង​២០០​នាក់

ថ្ងៃសុក្រ 3 កក្កដា 2020, 11:34

​យ៉ាងហោចណាស់ មនុស្ស​ចំនួន ១៦២​នាក់ បាន​ស្លាប់​ក្នុងការ​រអិល​បាក់​ដី​នៅ​អណ្តូងរ៉ែ​ថ្ម​មួយកន្លែង នា​ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា ស្របពេល​មនុស្ស​ជាច្រើន​ទៀត កំពុង​ជាប់គាំង​នៅក្នុង​នោះ​។​

 

​ក្រសួង​ព័ត៌មាន​ប្រទេស​មី​យ៉ាន់​ម៉ា បានបញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​០២ ខែកក្កដា ម្សិលមិញ​ថា អ្នកស្លាប់ និង​របួស​ទាំងអស់ គឺជា​អ្នក​រើស​អេតចាយ​ក្នុងស្រុក​។ ចំ​ពៅះ​ការ​រអិល​បាក់​ដី​នៅ​អណ្តូងរ៉ែ​ថ្ម​នេះ បណ្តាលមកពី​ភ្លៀង​មូសុង កើតឡើង​នៅក្នុង​តំបន់​នោះ​៕​

បាក់​អណ្តូងរ៉ែ​នៅប្រទេស​មី​យ៉ាន់​ម៉ា ស្លាប់​មនុស្ស​ជាង​២០០​នាក់
បាក់​អណ្តូងរ៉ែ​នៅប្រទេស​មី​យ៉ាន់​ម៉ា ស្លាប់​មនុស្ស​ជាង​២០០​នាក់

PLB Banner on article detail