ថៃ គ្រោង​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ នៅ​ខែកក្កដា ខាងមុខ​

ថ្ងៃព្រហស្បតិ៍ 2 កក្កដា 2020, 11:38

​រដ្ឋាភិបាល​ថៃ គ្រោង​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ នៅក្នុង​ខែកក្កដា ឆ្នាំ​២០២០ ខាងមុខនេះ ប្រសិន​ស្ថានភាព​កូ​វីដ​១៩ ស្ងប់ស្ងាត់​។ នេះ​បើតាម​ការបញ្ជា​ក់ដោយ​អ្នកនាំពាក្យ​គណៈកម្មការ​រដ្ឋបាល​គ្រប់គ្រង​ស្ថានភាព​កូ​វីដ​១៩ ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី​០១ ខែកក្កដា ម្សិលមិញ​។​

 

​លោក Taweesilp Visanuyothin បាន​បញ្ជាក់ថា ពិធីបុណ្យ​ចូលឆ្នាំ​អាច​នឹង​រៀបចំ​បាន ប្រសិន​តួលេខ​ឆ្លង និង​ស្លាប់ ដោយសារ​ជំងឺ​កូ​វីដ​១៩ មិនមាន​ការកើនឡើង​។​

 

​លោក​ថា រដ្ឋាភិបាល​ថៃ​ក៏បាន​ពិចារណា​ថ្ងៃ​ឈប់​សម្រាប់​សម្រាប់​ពិធីបុណ្យ​សង្ក្រាន្ត​ចូលឆ្នាំ ផងដែរ​៕​

ថៃ គ្រោង​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ នៅ​ខែកក្កដា ខាងមុខ​
ថៃ គ្រោង​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ នៅ​ខែកក្កដា ខាងមុខ​
ថៃ គ្រោង​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ នៅ​ខែកក្កដា ខាងមុខ​

PLB Banner on article detail

Tags

អត្ថបទពេញនិយម