អភិបាលខេត្តប៉ៃលិនជំរុញដល់មន្ទីរជំនាញ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើប័ណ្ណកម្មសិទ្ធិនិងលិខិតបទដ្ឋានគតិយុទ្ធនានា...

ថ្ងៃពុធ 1 កក្កដា 2020, 20:35

មានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការរៀបចំបញ្ជីសារពើរភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល(ឆ្នាំ២០១៩) នឹងលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុខេត្ត នាព្រឹកថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២០នេះ។

ឯកឧត្តមផាន់ ចាន់ធុលអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ជំរុញដល់មន្ទីរជំនាញ  រដ្ឋបាលក្រុង/ស្រុក ឃុំ សង្កាត់ ត្រូវធ្វើប័ណ្ណកម្មសិទ្ធិនិងលិខិតបទដ្ឋានគតិយុទ្ធនានាទាក់ទងទៅនឹងទ្រព្យសម្បត្តិរដ្ឋរបស់ខ្លួនអោយបានត្រឹមត្រូវច្បាស់លាស់ រួមមានស្លាក់លេខឡាន ម៉ូតូ ប្លង់ដីធ្លី អាគារ ជាដើម ស្របតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុ ដើម្បីរក្សាការពារទ្រព្យសម្បត្តិរដ្ឋអោយបានគង់រង្ស ក្នុងន័យលើកកម្ពស់សេដ្ឋកិច្ចអោយមានការរីកចំរើនជាបន្តបន្ទាប់ និងជាពិសេសត្រូវចេះសហការ សាមគ្គី ជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីផ្សាភ្ជាប់កិច្ចការងារដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់អោយអនុវត្តជាក់ស្តែង។

ឯកឧត្តមបន្តថា៖ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនៅឆ្នាំ២០១៩ គឺពិតជាមានសារៈសំខាន់ណាស់ដល់អង្គភាព ស្ថាប័ននីមួយ ដើម្បីដឹងពីទិន្ន័យកើតឡើង ឫថយចុះ សំរាប់ធ្វើផែនការបន្ត និងងាយស្រួលគ្រប់គ្រង ក្នុងន័យពង្រឹងការអនុវត្តការងារ និងពង្រឹងសមត្ថភាពមន្រ្តី ក្នុងអង្គភាព ស្ថាប័ននីមួយៗ ដើម្បីឺឈ្ពោះទៅការកែទម្រង់ស៊ីជម្រៅរដ្ឋបាលសាធាណៈថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធិភាព គណនេយ្យភាព ពិសេសចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងមូលដ្ឋានអោយមានការរីចចំរើនជាបន្តបន្ទាប់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា  ។

ដូច្នេះថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទទួលបន្ទុកបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋក្នុងខេត្តប៉ៃលិន ទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់ សិក្សារៀនសូត្រ ដែលគ្រូបង្គោលធ្វើបទបង្ហាញ និងណែនាំ សំរាប់យកទៅអនុវត្តជាក់ស្តែងក្នុងអង្គភាពនីមួយៗអោយទទួលបានប្រសិទ្ធិភាព និងត្រូវចេះទទួលខុសខ្ពស់លើការងារដែលថ្នាក់លើដាក់ជូន ស្រប តាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់ការទី០៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏ជាតិរបស់រាជដ្ឋាភិបាលអាណត្តិទី៦ នេះដែលមានគោលដៅអភិវឌ្ឍន៏សេដ្ឋកិច្ច និងលើកកំពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង ដោយឈរលើគោលដៅសេដ្ធកិច្ចទីផ្សាសេរី និងសមធម៌សង្គម។
 
ក្នុងឱកាសនោះដែរឯកឧត្តមសៀក សុភ័គ អគ្គនាយករងនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនឹងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ធកិច្ចនឹងហិញ្ញវត្ថុបានមានប្រសាសន៍ថា៖កិច្ចប្រជុំនៅពេលនេះដើម្បីពិនិត្យ នឹងវាយតម្លៃលើការរៀបចំបញ្ជីសាពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល(២០១៩) និងជំរុញការរៀបចំធ្វើប័ណ្ណកម្មសិទ្ធិលើអចលវត្ថុជាទ្រព្យសម្បត្តិរដ្ឋនៅថ្នាក់ក្រោមជាតិក្នុងខេត្តប៉ៃលិនតាមអនុលោមខ្លឹមសារនៃអនុក្រឹត្យលេខ៦៦ សារាចរណលេខ០៧ និងលិខិតបទដ្ឋានគតិយុត្តជាធរមានតម្រូវអោយគ្រប់ក្រសួង ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ និងនិតិបុគ្គលសាធារណៈ ដែលជាអាជ្ញាធរកាន់កាប់ទាំងអស់ រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិ រដ្ឋឆ្នាំគោល រៀងរាល់០៥ ឆ្នាំម្តង ដោយអនុតាមបែបបទ នីតិវិធី និងទម្រង់គំរូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដូច្នេះក្នុងឆ្នាំ២០២០នេះ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្នុងមុខងារជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលជាអាជ្ញាធរគ្រប់គ្រង ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំអនុវត្ត និងត្រួតពិនិត្យការរៀបចំបញ្ជីសាពើរភណ្ឌរបស់អាជ្ញាធរកាន់កាប់ ដែលជារដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងអង្គភាពថ្នាក់មូលដ្ឋាននៃក្រសួង ស្ថាប័ន អោយបានរួចរាល់ត្រឹមដំណាច់ត្រីមាសទី០១ ក្នុងឆ្នាំ២០២០៕

អភិបាលខេត្តប៉ៃលិនជំរុញដល់មន្ទីរជំនាញ  រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើប័ណ្ណកម្មសិទ្ធិនិងលិខិតបទដ្ឋានគតិយុទ្ធនានា...
អភិបាលខេត្តប៉ៃលិនជំរុញដល់មន្ទីរជំនាញ  រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើប័ណ្ណកម្មសិទ្ធិនិងលិខិតបទដ្ឋានគតិយុទ្ធនានា...
អភិបាលខេត្តប៉ៃលិនជំរុញដល់មន្ទីរជំនាញ  រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើប័ណ្ណកម្មសិទ្ធិនិងលិខិតបទដ្ឋានគតិយុទ្ធនានា...
អភិបាលខេត្តប៉ៃលិនជំរុញដល់មន្ទីរជំនាញ  រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើប័ណ្ណកម្មសិទ្ធិនិងលិខិតបទដ្ឋានគតិយុទ្ធនានា...
អភិបាលខេត្តប៉ៃលិនជំរុញដល់មន្ទីរជំនាញ  រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើប័ណ្ណកម្មសិទ្ធិនិងលិខិតបទដ្ឋានគតិយុទ្ធនានា...
អភិបាលខេត្តប៉ៃលិនជំរុញដល់មន្ទីរជំនាញ  រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើប័ណ្ណកម្មសិទ្ធិនិងលិខិតបទដ្ឋានគតិយុទ្ធនានា...
អភិបាលខេត្តប៉ៃលិនជំរុញដល់មន្ទីរជំនាញ  រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើប័ណ្ណកម្មសិទ្ធិនិងលិខិតបទដ្ឋានគតិយុទ្ធនានា...
អភិបាលខេត្តប៉ៃលិនជំរុញដល់មន្ទីរជំនាញ  រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើប័ណ្ណកម្មសិទ្ធិនិងលិខិតបទដ្ឋានគតិយុទ្ធនានា...

PLB Banner on article detail