ស្លឹកគ្រៃ​​​​ ក្រៅពីធ្វើគ្រឿងផ្សំមុខម្ហូប គឺជាឱសថសក្កិសិទ្ឋសម្រាប់សុខភាព

ថ្ងៃពុធ 1 កក្កដា 2020, 14:33

ស្លឹកគ្រៃ ជារុក្ខជាតិបៃតងម្យ៉ាងដែលជាធម្មតាប្រជាពលរដ្ឋគ្រប់គ្នាតែងតែយកវាមកធ្វើជាគ្រឿងផ្សំមុខម្ហូប   យ៉ាងមានឱជារសឆ្ងុយឆ្ងាញ់ ក្រៅពីនេះ យើង​ក៏​អាច​យក​ស្លឹករបស់​វាដើម្បី​ព្យាបាល​ជំងឺ​ផ្សេងៗ​ផងដែរ​។​

 

ដើម្បីព្យាបាល​ជំងឺទាំងនោះយើងគ្រាន់តែហាន់​ស្លឹកគ្រៃ​ដាក់​ក្នុងទឹក ដាំ​ឲ្យ​ពុះ និង​ទុក​ចោលឲ្យ​ចេញ​ជាតិ​១០​ទៅ​១៥នាទី ឬ​យើង​អាច​យក​ស្លឹកគ្រៃ​ដាក់​ក្នុង​ប៉ាន់​ និង​ឆុង​ដូច​ឆុង​តែ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ស្លឹកគ្រៃ​នឹង​ចេញ​ជាតិ​ល្អ។

 

ខាងក្រោមនេះជាគុណប្រយោជន៍ទាំង ៧យ៉ាង​សម្រាប់​សុខភាព
១. បំបាត់​អាការៈ​ឈឺពោះ​ពេល​មករដូវ
ទឹក​ស្លឹកគ្រៃ​គឺ​មាន​ប្រសិទ្ធភាព​ជួយ​បំបាត់​អាការៈ​ឈឺ​ពោះ​ពេល​មាន​រដូវ ឬបញ្ហា​អំឡុងពេល​មក​រដូវជាដើម។

 

គួរបញ្ចាក់ផងដែរ​ថា សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​មុន​នឹង​ផឹក​ទឹកស្លឹកគ្រៃ​។ ដូចគ្នា​ដែរ​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ ឬ​កំពុង​បំបៅ​ដោះ​កូនវិញ ​​គួរ​ចៀសវាង​ផឹក​ទឹក​ស្លឹកគ្រៃនេះ។

 

២. សារធាតុប្រឆាំង​អុកស៊ីតកម្ម
ស្លឹកគ្រៃ​សម្បូរ​ដោយ​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​បន្សាប​ និង​បណ្ដេញ​ជាតិពុល​ពី​ខាង​ក្នុង​ខ្លួន​មកក្រៅ។

 

៣. រក្សា​លំនឹង​សម្ពាធឈាម
ស្លឹកគ្រៃ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះ​សម្ពាធឈាម​ព្រោះ​ស្លឹកគ្រៃ​សម្បូរ​ដោយ​ប៉ូតាស្យូម​ដែល​អាច​បង្កើន​ការ​ផលិត​ទឹកនោម​ដែលនេះ​អាច​ជួយ​ជំរុញ​ចរន្ត​ឈាម និង​បញ្ចុះ​សម្ពាធឈាម។ ក្រៅពី​នេះ ស្លឹកគ្រៃ​ក៏​ជួយ​សម្អាត​ថ្លើម​ និង​កំណត់​ការ​ស្រួបយក​កូលេស្តេរ៉ូល​ពី​ពោះវៀនតូច​ដែល​នេះ​ជួយ​ដល់​សុខភាព​បេះដូងផងដែរ។

 

៤. ពន្លឿន​ការ​ធ្វើ​មេតាបូលីស
ទឹកស្លឹកគ្រៃ​គឺ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់​ព្រោះ​វា​ជួយ​ពន្លឿន​ការ​ធ្វើ​មេតាបូលីស​ដែល​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​លឿន​ជាងមុន និង​ដុត​កាឡូរី​បាន​ច្រើន​ជាង​មុន។ សារធាតុ polyphenol មាន​ក្នុង​ស្លឹកគ្រៃ​អាច​ជួយ​បង្កើន​ថាមពល និង​ពង្រឹង​ការ​បំបែក​អាស៊ីត​ខ្លាញ់​ក្នុង​រាងកាយ។

 

៥. ល្អ​សម្រាប់​សក់ និង​ស្បែក
ស្លឹកគ្រៃ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន A និង វីតាមីន C ដែល​ជួយ​ដល់​ចរន្តឈាម​ឲ្យ​ដើរ​ស្រួល ហើយ​ជួយ​សម្អាត​ស្បែក និង​ព្យាបាល​បញ្ហា​មុខ​ខ្លាញ់។ បន្ថែម​ពី​នេះ​នៅ​មាន​ប្រសិទ្ធភាព​ព្យាបាល​មុន និងជំងឺ​ត្រអក​(Eczema)​ផង​ដែរ​។

 

៦. ព្យាបាល​ជំងឺ​ផ្ដាសាយ
សារធាតុ​ប្រឆាំង​បាក់តេរី និង​ផ្សិត​មាន​ក្នុង​ស្លឹកគ្រៃ​ជួយ​យើង​ទប់ទល់​នឹង​ជំងឺ​ផ្ដាសាយ និង​ក្អក​បាន។ ម៉្យាងទៀត វីតាមីន C នៅ​ក្នុង​ស្លឹកគ្រៃ​ក៏​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ដែរ។ យើង​អាច​ដាំ​ស្លឹកគ្រៃ​ស្រស់​ជាមួយ​នឹង​ផ្កាក្លាំពូ (cloves) រមៀត និង​ស្លឹកតែបាន។ ទឹក​នេះ​ដែល​មាន​ប្រសិទ្ធភាព​បំបាត់​ស្លេស្ម។

 

៧. ប្រព័ន្ធ​រំលាយអាហារ
ស្លឹកគ្រៃ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះ​កម្ដៅ​ដែល​ជួយ​សម្រួល​ដល់​ក្រពះ និង​មុខងារ​ប្រព័ន្ធ​រំលាយ​អាហារ។ ស្លឹកគ្រៃ​មាន​ផ្ទុក​សារធាតុ citral ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ។ ហេតុនេះ​ហើយ​ទើប​គេ​ណែនាំ​ឲ្យ​ផឹក​ក្រោយ​អាហារ​ពេលល្ងាច។ ស្លឹកគ្រៃ​ក៏​ត្រូវបាន​គេ​ប្រើ​យូរ​ណាស់​មក​ហើយ​ដើម្បី​ព្យាបាល​អាការៈ​ហើមពោះ ទល់លាមក ឬ​មាន​បញ្ហា​ក្នុង​ការ​រំលាយ​អាហារ​ជាដើម។

 

ប្រភព៖ hellokrupet កែសម្រួលដោយ ៖ Hour
 

ស្លឹកគ្រៃ​​​​ ក្រៅពីធ្វើគ្រឿងផ្សំមុខម្ហូប គឺជាឱសថសក្កិសិទ្ឋសម្រាប់សុខភាព
ស្លឹកគ្រៃ​​​​ ក្រៅពីធ្វើគ្រឿងផ្សំមុខម្ហូប គឺជាឱសថសក្កិសិទ្ឋសម្រាប់សុខភាព
ស្លឹកគ្រៃ​​​​ ក្រៅពីធ្វើគ្រឿងផ្សំមុខម្ហូប គឺជាឱសថសក្កិសិទ្ឋសម្រាប់សុខភាព
ស្លឹកគ្រៃ​​​​ ក្រៅពីធ្វើគ្រឿងផ្សំមុខម្ហូប គឺជាឱសថសក្កិសិទ្ឋសម្រាប់សុខភាព

PLB Banner on article detail