ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល​ស្តីទី​ថ្មី ​ស្រុក​គាស់ក្រឡ

ថ្ងៃច័ន្ទ 29 មិថុនា 2020, 18:18

ខេត្តបាត់ដំបង៖ នៅ​ព្រឹក​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល​ស្តីទី​ស្រុក​គាស់ក្រឡ​ថ្មី ជំនួស​លោក​អភិបាលស្រុក​ចាស់​ដែល​ទើប​បញ្ចប់​មុខតំណែង។

 

ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​នា​ថ្ងៃនេះ ឯកឧត្តម ងួន រតនៈ បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​លោក អភិបាលស្រុក​ថ្មី ធ្វើយ៉ាងណា​ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត រវាង​ថ្នាក់លើ និង​ថ្នាក់ក្រោម ជាមួយ​បណ្តា​មន្ទីរ អង្គភាព ដៃគូរ​អភិវឌ្ឍ​ពាក់ព័ន្ធ​នានា និង​រដ្ឋបាល​ឃុំ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ។

 

បន្ថែម​ពីនេះ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​កង្វល់ សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ ជាពិសេស​ករណី​ទំនាស់​ដីធ្លី ដោយ​ស្មារតី​យកចិត្តទុកដាក់​គិតគូរ​ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជាធំ​ដោយ​មិនត្រូវ​ទុកឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​បញ្ហា​ទំនាស់​ដីធ្លី​នោះទេ។

 

គួរ​បញ្ជាក់ថា លោក ញឹក សា​រ៉ែ​ន អតីត​ប្រធាន​ផ្នែក​ច្បាប់ និង​ស៊ើបអង្កេត សាលាខេត្ត ត្រូវបានតែងតាំង​ជា​អភិបាល​ស្តីទី នៃ​គណៈ​អភិបាលស្រុក​គាស់ក្រឡ ជំនួស​លោក ម៉ៅ សុ​ចាន់ ដែល​ទើប​បញ្ចប់​មុខតំណែង អោយទៅ​បម្រើ​ការងារ​នៅ​សាលាខេត្ត​វិញ៕

ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល​ស្តីទី​ថ្មី  ​ស្រុក​គាស់ក្រឡ
ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល​ស្តីទី​ថ្មី  ​ស្រុក​គាស់ក្រឡ
ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល​ស្តីទី​ថ្មី  ​ស្រុក​គាស់ក្រឡ
ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល​ស្តីទី​ថ្មី  ​ស្រុក​គាស់ក្រឡ
ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល​ស្តីទី​ថ្មី  ​ស្រុក​គាស់ក្រឡ

PLB Banner on article detail