ចិន ច្រានចោល​ព័ត៌មាន​ចុះផ្សាយ​ថា ទាហាន​ខ្លួន​៤០​នាក់ ស្លាប់​ក្នុងពេល​ប៉ះទង្គិច​ជាមួយ​ឥណ្ឌា​

ថ្ងៃអង្គារ 23 មិថុនា 2020, 16:23

​ក្រសួងការបរទេស​ចិន បាន​ច្រានចោល​ព័ត៌មាន ដែល​បាន​លើកឡើងថា មាន​ទាហាន​ចិន​ចំនួន ៤០​នាក់ បាន​ស្លាប់​ក្នុងពេល​ប៉ះទង្គិច​ជាមួយ​ឥណ្ឌា នៅ​តំបន់​ព្រំដែន​។​

 

​បើតាម​សារព័ត៌មាន​RT បាន​ចុះផ្សាយ​ថា លោក Zhao Lijian ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ ដោយ​បដិសេធ​អំពី​ព័ត៌មាន​មិន​ផ្លូវ​ការដែល​បាន​ចុះផ្សាយ​ថា មាន​ទាហាន​ចិន​ចំនួន​៤០​នាក់​បាន​ស្លាប់​ក្នុងពេល​ប៉ះទង្គិច​នៅ​តំបន់​ព្រំដែន​ជាមួយ​កងទ័ព​ឥណ្ឌា​។​

 

​លោក​ថា ក្នុង​ពេលនេះ ចិន និង​ឥណ្ឌា កំពុង​ព្យាយាម​ចរចារ​ទៅរក​ដំណោះស្រាយ ដើម្បី​ប​ន្ឋូ​រ​បន្ថយ​ភាព​តានតឹង រវាង​ប្រទេស​ទាំង​២​។​

 

​គួររំលឹកថា កាលពីដើម​សប្ដាហ៍​មុន ទាហាន​ចិន និង​ឥណ្ឌា​បាន​ប៉ះទង្គិច​គ្នា​នៅ​តំបន់​ព្រំដែន​។ ក្រោយមក ឥណ្ឌា​បានបង្ហាញ​តួលេខ​ផ្លូវការ​ថា ទាហាន​ខ្លួន​បាន​ស្លាប់​ចំនួន​២០​នាក់ ហើយក៏​មាន​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​មួយចំនួន ចុះផ្សាយ​ផងដែរ​ថា មាន​ទាហាន​ចិន​យ៉ាងហោចណាស់ ៤០ នាក់​បាន​ស្លាប់ នៅក្នុងពេល​ប៉ះទង្គិច​នោះ​៕   

ចិន ច្រានចោល​ព័ត៌មាន​ចុះផ្សាយ​ថា ទាហាន​ខ្លួន​៤០​នាក់ ស្លាប់​ក្នុងពេល​ប៉ះទង្គិច​ជាមួយ​ឥណ្ឌា​
ចិន ច្រានចោល​ព័ត៌មាន​ចុះផ្សាយ​ថា ទាហាន​ខ្លួន​៤០​នាក់ ស្លាប់​ក្នុងពេល​ប៉ះទង្គិច​ជាមួយ​ឥណ្ឌា​

PLB Banner on article detail

Tags